ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំកិច្ចប្រជុំលើកទី២៣ របស់គ.ជ.អ.ប
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)បានប្រារព្ធកិច្ចប្រជុំលើក ទី២៣ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងបមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។
កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗ ចំនួន៤ ក្នុងនេះ៖ ១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២២។
២. ពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤,៣.ពិនិត្យនិងអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្រ្តស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនិង៤.បញ្ហាផ្សេងៗ៖ (១) សេចក្តីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារដែលបានផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ (២) សេចក្តីរាយការណ៍អំពីការសិក្សា និងការកំណត់ធនធានហិរញ្ញវត្ថុផ្ទេរទៅឳ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ។
សូមជម្រាបថា សមាសភាពចូលរួមកិច្ចប្រជុំមានចំនួន ១៤០ រូប ជាសមាជិក គ.ជ.អ.ប, រដ្ឋមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ, ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត៕
ដោយ៖មុនី
Post a Comment