អ្នកមានអំណាច នៅក្នុងប៉ោយប៉ែត ម្នាក់ កំពុងបំពានចរាចរណ៍ណែនាំរបស់អាជ្ញាធរ សាងសង់បំពាន លើដីចំណីផ្លូវសារធារណៈ បង្ករភាពរញ៉េរញ៉ៃ យ៉ាងអាណាធិបតេយ្យ.!!


បន្ទាយមានជ័យ÷ នាពេលពេលកន្លងទៅ អាជ្ញាធរក្នុងក្រុងប៉ោយប៉ែត បានចេញចរាចរណ៍ណែនាំ អោយ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម សហការរុះរើ សំណង់ ឬ កាត់សំយ៉ាបចេញវិញដោយខ្លួនឯង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និង សោភ័ណភាពទីក្រុង អោយមានរបៀបរៀបរយ ។ ក្នុងនោះ ត្រូវបានសង្កេតឃើញថា ប្រជាពលរដ្ឋ មួយចំនួនធំ បានចូលរួមសហការជាមួយ អាជ្ញាធរ ក្នុងមូលដ្ឋាន ដោយព្រមរុះរើ សំណង់ និង កាត់សំយ៉ាបដោយខ្លួនឯង បែរជា នៅតែមានបុគ្គលមួយចំនួន បន្តប្រើ អំណាចលុយ របស់ខ្លួន បំពានចរាចរណ៍ណែនាំរបស់អាជ្ញាធរ សាងសង់ បំពាន លើដីចំណីផ្លូវ សារធារណៈ បង្ករភាពរញ៉េរញ៉ៃ យ៉ាងអាណាធិបតេយ្យទៅវិញ ។

តាមការជាក់ស្ដែង ម្ចាស់ទីតាំងនាគទិព្វ២ ដែលនៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ឈ្មោះ ផ្លូវស្តង់តាងួន ឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កំពុង សាងសង់ សំណង់ យ៉ាងអាណាធិបតេយ្យ ជាប់និង របងរបស់ខ្លួន ដោយរំលោភលើដីចំណីផ្លូវ ដើម្បី ធ្វើជា តូប សំរាប់ជួល អោយទៅអាជីវក ប្រមូលយកផលប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនខ្វល់ ពីការប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈឡើយ ។

សូមរំលឹកថា នាពេលកន្លងទៅសំណង់អាណាធិបតេយ្យ របស់លោកអភិបាលរងខេត្តបន្ទាយមានជ័យ ម្នាក់ ដែលសាងសង់បានប្រហែល ៧០ ទៅ ៨០ភាគរយ  ឋិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ទើបតែត្រូវ បានវាយកម្ទេចចោលវិញភ្លាមៗ បន្ទាប់ពី រងការរិះគន់ ពីសំណាក់មហាជន និង ធ្វើការផ្សព្វផ្សាយ ពីបណ្តាសារព័ត៌មាន ក្នុង ក្រុងប៉ោយប៉ែត ។ 

បើយោងតាមមតិមហាជន តាមតុ កាហ្វេ ធ្លាប់លើកឡើងថា អ្នកគោរពច្បាប់ នៅតែគោរពច្បាប់ និង អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ក៏ប៉ុន្តែ អ្នកដែលមិនគោរព ច្បាប់ នៅតែ ឆ្លៀតឱកាស សាងសង់សំណង់រំលោភលើដីចំណីផ្លូវ ដោយបំពានច្បាប់ដដែល ហាក់បីដូចជា មិនគោរព អាជ្ញាធរ ក្នុងមូលដ្ឋានសោះឡើយ ។ ដូច្នេះសង្ឃឹមថា អាជ្ញាធរ និង មានចំណាត់ការក្តៅ ចំពោះ បុគ្គលទាំងឡាយណា ដែលមិនគោរពច្បាប់ និង កំពុងបន្តផ្គើន សាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវសាធារណះ របស់រដ្ឋ៕











No comments

Powered by Blogger.