មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ខែ និងទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤
(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅរសៀលរថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល ៩ខែ និងទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុកទាំង៩ ប្រធានស្នាក់ការសន្តិសុខទាំង៦ សរុបចំនួន ៧៤នាក់។ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី៕
Post a Comment