លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា បានត្រាស់បង្គាប់ឱ្យចូលនិវត្តន៍ ទោះជាយ៉ាងណាក៏លោកនៅតែក្រាញអំណាចមិនព្រមចូលនិវត្តន៍ដែរ.!!

ខេត្តស្វាយរៀង៖ តើមូលហេតុអ្វី អោយពិតប្រាកដ.? ទើបលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង ខេត្តស្វាយរៀង នៅក្រាញអំណាច មិនព្រមចូលនិវត្តន៍ តាមព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

បើយោងពីនគរខេត្តស្វាយរៀងមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) ដែលពួកគាត់ មិនពេញចិត្ត និង ការក្រាញអំណាចរបស់លោកឧត្តមសេនីយ៍ត្រី រូបនេះ បានលួចបង្ហើបអោយសារព័ត៌មានយើងដឹងថា: ចាប់តាំងពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ គឺលោកឧត្តមសេនីយ៍ត្រី រូបនេះ មិនបានចូលនិវត្តន៍តាមព្រះរាជក្រិត្យ នោះឡើយ គឺ នៅតែបន្តតួនាទីភារកិច្ច ជាស្នងការរងខេត្តស្វាយរៀង ទទួលផែនការងារព្រហ្មទណ្ឌដដែល។

ប្រភពបន្តថា: លោកឧត្តមសេនីយ៍ត្រី កុយ សុភាព មិនត្រឹមតែ មិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានដំឡើងរិទ្ធីបារមីបញ្ជាមន្ត្រីនគរបាលជំនាញថ្នាក់ក្រោមតាមទំនើងចិត្ត ខ្លាំងជាងមុនថែមទៀត ដែលទង្វើបែបនេះ ធ្វើអោយ មន្ត្រីនគរបាលមួយចំនួន មិនពេញចិត្តនោះឡើយ។

ប្រភពដដែលបន្ថែមទៀតថា មន្ត្រីនគរបាលចាប់តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ថ្នាក់ខេត្តសុទ្ធតែមានការថ្នាំងថ្នាក់ចិត្ត និងសម្តែងការហួសចិត្តនៅពេលឃើញមន្ត្រីដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ទៅហើយ បែរជាមានសិទ្ធិបញ្ជាពួកគាត់តាមអំពើចិត្ត ទៅវិញ ។

ជុំវិញបញ្ហានេះនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានយើងបានខលទៅលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងខេត្តស្វាយរៀង ទទួលផែនព្រហ្មទណ្ឌដើម្បីសូមការបំភ្លឺ ខលចូលជាច្រើនដងតែគ្មានអ្នកទទួល រីឯលោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង ខលចូលជាច្រើនដងដែរតែគ្មានអ្នកទទួលដូចគ្នា.!!

ប្រភពពីកម្លាំងនគរបាល ដែល (សុំមិនបញ្ចេញឈ្មោះ ) បាន គោរពស្នើសុំសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា  ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើបញ្ហានេះដោយសេចក្តីអនុគ្រោះផងចុះ៕







No comments

Powered by Blogger.