នគរបាលការពារព្រំដែនគោកលេខ ៨៩១ ចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ ធ្វើអនាម័យ បរិស្ថាន បណ្ដោយផ្លូវជាតិលេខ៥.!!

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការយល់ចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះនៅវេលាម៉ោង០៧នឹង៣០នាទី។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់តាំងកម្លាំងក្រោមឱវាទចំនួន ២០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង នៃវរសេនាតូចលេខ៨៨១ ដឹកនាំកម្លាំងចូលរួមយុទ្ធនាការ អប់រំផ្សព្វផ្សាយ អនាម័យ បរិស្ថាន ក្នុងទីប្រជុំជនក្រុង ប៉ោយប៉ែត ការទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ក្នុងន័យអនាម័យស្អាត បរិស្ថានល្អ ។ ទីកន្លែងៈប្រារព្ធពិធី សួនតេជោឈ្នះឈ្នះ ក្រោមអធិបតីភាព លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។

សូមបញ្ជាក់ផងដែរថាក្នុងនោះមានកម្លាំងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និងមន្ត្រីសាលាក្រុងប៉ោយប៉ែត កម្លាំងសង្កាត់និមិត្ត កម្លាំងសង្កាត់ អូរឬស្សី.សិស្សសាលាមជ្ឈមណ្ឌលអន្តរជាតិណ័វេស្ទ រួមទាំងកងកម្លាំងសមត្ថកិច្ចចម្រុះ ទាំងអ្នកចូលរួមជាច្រើនរូបទៀតធ្វើអនាម័យ បរិស្ថានបណ្ដោយ ផ្លូវជាតិលេខ៥ ចាប់ពីសួនសម្ដេចតេជោនឈ្នះឈ្នះ រហូតដល់រង្វង់មូល៥៨ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចូលរួមថែរក្សាបរិស្ថាន អនាម័យទាំងអស់គ្នា ដើម្បីទីក្រុងស្អាតសុខភាពល្អ៕


















No comments

Powered by Blogger.