រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទ ដោយប្រើឧបករណ៍នេសាទដាយត្រី និងប្រជានេសាទ សូមលែងត្រីប្រភេទកម្រ ចូលទៅក្នុងដែនទឹកធម្មជាតិវិញ បើនេសាទបាន !
(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់អាជីវករ ដែលធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍នេសាទដាយត្រី នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួរ ស្ទឹង ព្រែកនានា នៅពេលចាប់បាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ឬប្រភេទត្រីកម្រផ្សេងទៀត រដ្ឋបាលជលផល សូមអំពាវនាវដល់ប្រជានេសាទ សូមផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ។
សូមផ្តល់ព័ត៌មានដល់មន្រ្តីជំនាញជលផល តាមរយៈទូរស័ព្ទលេខ៖ ០១៦ ៦៤០ ៣៣៣/ ០១២ ៩០៨ ១២១/ ០១២ ៨៧១ ០៧១/ ០១២ ៩១១ ៤១១/ ០៩៩ ៧៩១ ១៩១៩៕
Post a Comment