លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមពិធីប្រគល់អំណោយដល់ក្រុមកីឡារទូក ង ចំនួន ០៤ទូក ក្នុងក្រុងព្រៃវែ
រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចូលរួមពិធីប្រគល់អំណោយដល់ក្រុមកីឡារទូក ង ចំនួន ០៤ទូក ក្នុងក្រុងព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម អុិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាង ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង នៅវិទ្យាល័យជាស៊ីមជ្រោយចង្វា រាជធានីភ្នំពេញ។
*សម្ភារៈដែលក្រុមកីឡាករទូក ង ក្នុង០១ទូកទទួលបាន៖ អង្ករ ៣បេ ទឹកសុទ្ធ ៥០យួរ មី ០៩កេស ត្រីខ ១កេសទឹកត្រី ០៥យួរ ទឹកយួរ ០៥យួរ និងថវិកា៥០០,០០០៛។
Post a Comment