លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងដោយផ្ទាល់ ចុះការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២៤ ផ្លាស់ចូល ២០២៥
បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ពីសុខសុវត្ថិភាពប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការល្បាត និង ការពារ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត ទាំងមូល ជាពិសេស តាមតំបន់ កំសាន្តមួយចំនួន ដែលពលរដ្ឋ ចូលចិត្ត ទៅលេងកំសានលក្ខណៈគ្រួសារ នៅបរិវេណ កាសុីណូ ផ្កាយ៥ ឬ ទឹកពុះជាដើម។ សកម្មភាពនេះធ្វើឡើង នាយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ និង ឈានចូល ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ។
បើតាមការសង្កត ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត និង តាមបណ្តាក្រុង ស្រុក មួយចំនួន រួមទាំងភ្ញៀវអន្តរជាតិ តែងតែ នាំគ្នា សម្រុក នាំគ្រួសារ ទៅ ដំណើរកំសាន្ត នៅក្នុងបរិវេណ ផ្កាយ៥ យ៉ាងកកកុញ ដើម្បី ដើរកំសាន្ត សប្បាយរីករាយ លក្ខណៈគ្រួសារ និង អបអរសាទរចូលឆ្នាំសកល ដោយ ឆ្នាំចាស់ ផ្លាស់ចូល ឆ្នាំថ្មី ផងដែរ ។ ដែលក្នុងបរិវេណ តំបន់កាសុីណូ ផ្កាយ៥ មួយនេះ ស្ថិតនៅក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ជាតំបន់ មានសក្កានុពល និង ការអភិវឌ្ឍន៍ ទល់មុខ និង ព្រំដែនថៃ គឺច្រកទ្វារអន្តរជាតិ ខ្លងឡឹក នៃខេត្តស្រះកែវ ប្រទេសថៃ ៕
Post a Comment