លោកវីរៈសេនីយ៍ទោ ឡេង ហុងលាង នាំអំណោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជូនអតីតយុទ្ធជន

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឲ្យលោកវរសេនីយ៍ទោ ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតព្រមទាំងកងកម្លាំង បានចុះទៅសួរសុខទុក្ខ និងនាំអំណោយរបស់លោក យកទៅចែកជូនលោក ទៀវ វិបុល ដែលជាអតីតយុទ្ធជន រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។  

លោកវរសេនីយ៍ទោ  ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត បានពាំនាំនិងពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់លោក ទៀវ វិបុល អតីតយុទ្ធជន និងអំណោយបន្តិចបន្តួច ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំង និងអតីតយុទ្ធជនដែលចូលនិវត្តន៍ក្តី ។ លោកតែងតែមានការយកចិត្តទុកដាក់ហ្នឹងផ្ដាំផ្ញើដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការមើលថែចំពោះកងកម្លាំង និងអតីតយុទ្ធជន ឲ្យបានល្អកុំឲ្យមានការឆកល្វែងឲ្យសោះ នេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ។

អំណោយរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យចែកជូនដល់អតីតយុទ្ធជន រួមមាន ÷ 

- អង្ករ ២៥គីឡូក្រាម

- ទឹកត្រី ១យូរ

- ទឹកស៊ីអ៊ីវ ១យួរ

- មី     ១កេះ 

- ប្រេងឆា ១លីត្រ

- ទឹកសុទ្ធ ១០យួរ

- ស្ករ ១គីឡូក្រាម

- អំបិល ១គីឡូក្រាម

- ប៊ីចេង ១គីឡូក្រាម

- ខ្ទឹមស ២គីឡូក្រាម

- ស៊ុត ៣០គ្រាប

រួមនិងថវិកាចំនួន ១០ម៉ឺនរៀល ។

នេះជាអំណោយដ៏ថ្លៃថ្លានិងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

             អរគុណ សន្តិភាព

អរគុណ នយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ៕








No comments

Powered by Blogger.