លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ..
បន្ទាយមានជ័យ: នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏សូមគោរពជូនពរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ សុខដុមរមនា ជាពិសេសជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជនទូរទាំងខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត លោក ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងសហការី និងមន្ត្រីទាំងអស់ទូរទាំងខេត្តបន្ទាយមានជ័យ ដែលខិតខំ ការពារសន្តិសុខ សណ្តាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អទាំងផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសនានា និងជួយសង្គ្រោះពលរដ្ឋ ក្នុងឱកាសឆ្នាំថ្មីនេះសូមទទួលបានសុខភាពល្អគ្រប់ក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជៀសផុតពីជម្ងឺផ្សេងៗ។
អំណោយដែលចុះសួរសុខទុក្ខរួម មាន ថវិកា ចំនួន ១,៨០០,០០០រៀល(មួយលានប៉ែតសិបមុឺនរៀល) និងកន្ត្រកអនុស្សាវរីយ៍ចំនួន២កន្ត្រក៕
Post a Comment