មេល្បែងឈ្មោះ ភាង ភានិត រូបនេះ មានអំណាចអ្វី? ទើបអាចពង្រីក សាខាល្បែង M99 របស់ខ្លួនក្នុងទឹកដីស្រុកកំពង់សៀម និង ក្រុងកំពង់ចាម បានដោយរលូន បែបនេះ.?

ខេត្តកំពង់ចាម÷ លោក ភាង ភានិត មេខ្លោងល្បែង សុីសង ប្រភេទ មាន់ជល់ តាមអនឡាញ ដើរបើកទីតាំងល្បែង រីករាលដាល ដូចផ្សិត នៅតាមបណ្តាភូមិឃុំ មួយចំនួន ក្នុងស្រុកកំពង់សៀម និង ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមិនមានការរំខាន ពីសមត្ថកិច្ចនោះឡើយ។ នេះបើយោង តាមប្រភព ដែលបានរាយការណ៍ មកកាន់អង្គភាព សារព័ត៌មានយើង កាលពី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៥។

ករណីល្បែងសុីសង បើកដំណើរការ រីកដូចផ្សិត ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម  ខេត្តកំពង់ចាម  គឺស.បញ្ជាក់ឲ្យឃើញពីកម្សោយរបស់អាជ្ញាធរ និងសមត្ថកិច្ច ដែលពាក់ព័ន្ធ។ នាពេល កន្លងទៅ ប្រមុខថ្នាក់ដឹកនាំ និងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជារឲ្យ អាជ្ញាធរ មានសមត្ថកិច្ច យកចិត្ត ទុកដាក់ បោសសំអាត ល្បែងសុីសង គ្រប់ប្រភេទ ទូទាំងប្រទេស មិនអោយមានទៀតនោះឡើយ។ ក្នុងនោះបទបញ្ជារបស់ថ្នាក់ដឹកនាំ បានបញ្ជារយ៉ាងមុឺងម៉ាត់ថា បើមានល្បែងសុីសងខុសច្បាប់នៅកន្លែងណា គឺ អាជ្ញាធរ ឬ សមត្ថកិច្ចក្នុងមូលដ្ឋាននោះ ត្រូវទទួលខុស ដោយខ្លួនឯង ។  តែបែរជា នៅតាមបណ្តា ភូមិ ឃុំ មួយចំនួន ក្នុងស្រុកកំពង់សៀម ដែលស្ថិតក្រោមការគ្រប់របស់ លោកវរសេនីយ៍ឯក ប៉ាន់ ដន និង លោកវរសេនីយ៍ទោ អ៊ុឹង ប៊ុន អធិការក្រុងកំពង់ចាម ក្រុមមេខ្លោងល្បែង នៅតែអាច បើកល្បែងសុីសង ប្រភេទ មាន់ជល់តាម អនឡាញ យ៉ាងមានសុវត្ថិភាព នៅមិនទាន់ឃើញ មានការចុះបង្រ្កាប ពីអាជ្ញាធរ ឬ សមត្ថកិច្ច ដែលពាក់ព័ន្ធ ក្នុងស្រុកកំពង់សៀម និង ក្រុងកំពង់ចាមឡើយ។  បើគិតមកត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ 

សេចក្តីរាយការណ៍ ដែលអង្គភាពសារព័ត៌មានយើង ទទួលបាន ពី ប្រភ បានអោយដឹងទៀតថា ទីតាំងល្បែងសុីសង ប្រភេទមាន់ជល់ ដែលកំពុងដំណើរការ ពង្វក់ប្រជាពលរដ្ឋ និងក្រុមអ្នកញៀនល្បែង ផ្គើនជាមួយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ គឺ មាននៅដូចជា៖

១: ភូមិព្រៃផ្តៅ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម( មាន់អនឡាញ M99, មាន ៤ទីតាំង )។

២:ភូមិ តាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម(មាន់អនឡាញ M99 , មាន ២ទីតាំង) ។

៣: ផ្សារត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម (មាន់អនឡាញ M99, មាន ២ ទីតាំង )។

៤:ភូមិទី៤ សង្កាត់វាលវង់ ក្រុមកំពង់ចាម មាន់អនឡាញ ១ កន្លែង  (ដូចក្នុងរូបភាពជាក់ស្តែង),(មាន់អនឡាញ M99)។

ជាការសំណូមពរ និង សង្ឃឹមថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម និងធ្វើការ បោសសំអាត ករណី ល្បែងស៊ីសង ប្រភេទ មាន់ជល់ តាមអនឡាញ នេះ ឆាប់ៗ ដើម្បី អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង នាយករដ្ឋមន្រ្តី ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ជាពិសេស សិក្សា ស្រាវជ្រាវ ថា មូលហេតុអ្វី ទើបមេខ្លោង ល្បែង ឈ្មោះ ភាង ភានិត រូបនេះ អាចពង្រីក សាខា ល្បែង M99 របស់ខ្លួន ក្នុងទឹកដី ស្រុកកំពង់សៀម និង ក្រុងកំពង់ចាម បានដោយរលូន បែបនេះ ? តើអាចពាក់ព័ន្ធ ជាមួយ និង អាជ្ញាធរ មានសមត្ថកិច្ច មួយចំនួន តូច ស៊ីសំណូកសូកប៉ាន់ ជាថ្នូរនិងមិនបង្រ្កាបឬយ៉ាងណា ទើបល្បែងដែលមានមេខ្លោងឈ្មោះ ភាង ភានិត រូបនេះបើកដំណើរការ ដោយសុវត្ថិភាព បែបនេះ?

រាល់ការចុះផ្សាយអ្នកសារព័ត៌មានយើង គ្រាន់តែ ជា ព្រាប នាំ សារ ពី ថ្នាក់ ក្រោម ទៅ រាជរដ្ឋាភិបាល និង រិះគន់ ក្នុង ន័យ ស្ថាបនា គ្មាន ចេតនា ជាន់ពន្លិច ស្ថាប័ន ពាក់ព័ន្ធ ណា ឡើយ អង្គភាព សារព័ត៌មាន យើងខ្ញុំ រងចាំ ការបកស្រាយ បំភ្លឺ ពី គ្រប់ ស្ថាប័ន ពាក់ព័ន្ធ រៀង រាល់ ម៉ោង ធ្វើការ តាម របប ស្តីពី អ្នកសារព័ត៌មាន ក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕











No comments

Powered by Blogger.