រដ្ឋមន្ត្រីក្រសួងវប្បធម៌លើកទឹកចិត្តឱ្យមន្ត្រីរាជការទើបបញ្ចប់ការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល យកចំណេះដឹងនិងបទពិសោធន៍ មកអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើង
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ បានសំដែងនូវការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កា ដែលកម្មសិក្សាការី បានទទួលជ័យលាភីទាំង ៩រូប។
លោកជំទាវបានថ្លែងកោតសរសើរ និងផ្តល់អនុសាសន៍ដល់មន្ត្រីទាំង ០៩រូប ដោយណែនាំឱ្យបន្តការរៀន សូត្រពេញមួយជីវិត ការអាន ការ ស្រាវជ្រាវ ការអនុវត្តការងារ ដើម្បីស្វែងរកបទពិសោធន៍ ជួយជំរុញការអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើងប្រកបដោយគុណាធិបតេយ្យនិងនវានុវត្តន៍ , មានវិន័យ និងចេះគ្រប់គ្រងពេលវេលា ក្នុងការអនុវត្តការងារ និង ត្រូវចេះបង្កើតទស្សនទានផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍចំណេះ ជំនាញ និងការវិវឌ្ឍខ្លួនទៅតាមបដិវត្តឧស្សាហកម្ម ៤.០។
មន្ត្រីរាជការ ០៩នាក់ (ស្រី០៣ នាក់) ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្ប: ផ្តល់ឱកាសឱ្យទៅចូលរួមវគ្គបណ្តុះ បណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានលោកជំទាវបណ្ឌិតសភាចារ្យភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។
មន្ត្រីកម្មសិក្សាការីទាំង ០៩នាក់ ដែលទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន ០៤នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន ១នាក់ និងវគ្គវិក្រឹតការមន្ត្រីមធ្យមមានចំនួន ០៤នាក់ ស្រី០៣នាក់។
កម្មវិធីសិក្សាវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ គឺមានរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ តំណាងមន្ត្រីរាជការទាំង ០៩រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល ៩ខែនេះ គឺម្នាក់ៗបានព្យាយាមសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការផ្លាស់ប្ដូរនូវបទ ពិសោធន៍ទៅវិញទៅមក ជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឱ្យការសិក្សាទទួលបានលទ្ធផលជាវិជ្ជមាន៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOVZuQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b810b8ae0ad4468e95cf6bedffa082cd71704de1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-02-02_12-04-29%20(2).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOWRuQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5a43c3546064fb4cb10f46a97d5defac7548a9bf/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-02-02_12-04-29.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOVJuQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--25d48fe2ee75a99a2922453788c9c26d12574ae8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-02-02_12-04-29%20(3).j.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOU5uQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5c3a10797c9fa5e499d6ce8c7c4326264f5a08f2/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-02-02_12-36-34.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBOVpuQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--cbef940a196d7edb70c694aee58c256a7ec701c4/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2023-02-02_12-04-28.jpg)
Post a Comment