លោក ហេង សួរ៖ «សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន បន្តរីកចំរើននិងកាន់តែរឹងមាំ»


 (ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ឃើញទំនាក់ទំនងកម្ពុជា និងជប៉ុន កាន់តែរីកចម្រើន និងរឹងមាំ។ លោកបានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការថា «សូមជូនពរឱ្យទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនបន្តរីកចំរើននិងកាន់តែរឹងមាំ»។ ការលើកឡើងដូចនេះ បន្ទាប់ពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 នៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួងស្ថាប័នជាច្រើនរូប បានចូលរួមពិធីបើក «មហោស្របភាពយន្តជប៉ុនលើកទី៩ នៅកម្ពុជា 

- The 9th Japanese Film Festival in Cambodia» ដែលធ្វើឡើងនៅផ្សារទំនើបអ៉ីអនភ្នំពេញ។ ដើម្បីអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា និងជប៉ុននៅឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍មហោស្របខ្សែភាពយន្តជប៉ុន លើកទី៩នេះ បាននិងកំពុងដាក់បញ្ចាំងនៅទីក្រុងចំនួន៥ គឺក្រុងសៀមរាប រាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ។

 សូមបញ្ជាក់ថា មហោស្របភាពយន្តជប៉ុននេះ គឺជាព្រឹត្តិការមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុននៅកម្ពុជា រួមគ្នារៀបចំឡើង៕

No comments

Powered by Blogger.