ពិតជាខ្សែធំមិនធម្មតាមែន!!! មេខ្លោងល្បែងស៊ីសង ជល់មាន់ នឹងអាប៉ោងខុសច្បាប់ ដុះស្លែរបស់ ឈ្មោះ អៀរ ហៅ {អាពពែរ} ខណៈសមត្ថកិច្ចចុះបង្ក្រាប បានត្រឹមតែមួយ ដង្ហើមចង្រិត បើកលេងវិញ យ៉ាងរំភើយ!!


ខេត្តបន្ទាយមានជ័យ៖ នៅរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៣ សារព័ត៌មានយើងបានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានចាត់កម្លាំងប៉ុស្តិ៍ ប៉ោយប៉ែត ចុះបង្ក្រាប ទីតាំង លួចលាក់ ប្រមូលផ្តុំគ្នា បើកកន្លែង ជល់មាន់ និងអាប៉ោងខុសច្បាប់ ថ្នល់ដាក់លុយ រាប់សិបម៉ឺនរៀលក្នុងមួយថ្ងៃថ្ងៃ ដែលបានស្រែកហ៊ោកញ្ជ្រៀវ បង្ករផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រាប់ខែ រាប់ឆ្នាំ ។

ទីតាំង ជល់មាន់នេះស្ថិតនៅចំណុចកំពតព្រៃមួយកន្លែងស្ថិតនៅក្នុង ភូមិ មិត្តភាព ជាប់ព្រំប្រទល់ (ភូមិព្រៃព្រិច) សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងប៉ុស្តិ៍ ប៉ោយប៉ែត ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង បានចំនួន ០២នាក់ និង ដកហូត ម៉ូតូ បាន ចំនួន ជិត១០គ្រឿង និងមាន់ចំនួន ជិត១០ ក្បាល រួមជាមួយ មាន់ ដែលជល់ចាញ់ ហើយងាប់ ។

ក្រោយសមត្ថកិច្ចចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ខាងលើ បានត្រឹមតែមួយដង្ហើមចង្រិតក្រុមអ្នកញៀនល្បែងទាំងនោះនឹងមេខ្លោងឈ្មោះ អៀរ ហៅ {អាពពែរ} ក៏បានបើកលេងយ៉ាង អាណាធិបតេយ្យឡើងវិញ ដោយមិនខ្លាចញញើតសមត្ថកិច្ចសូម្បីតែបន្តិចណាឡើយ ។

បន្ទាប់មកសារព័ត៌មានយើងបានខលទូរសព្ទទៅលោកមេប៉ុស្តិ៍ សួន ស៊ីម៉ាប់ និង អធិការក្រុងប៉ោយប៉ែតលោក សៅរ សារឿន ដើម្បីអោយចុះអន្តរាគមន៍បង្ក្រាបម្ដងទៀត តែសោកស្ដាយបំផុតខលចូលជាច្រើនដងគ្មានអ្នកទទួលសង្ស័យ លោកមេប៉ុស្តិ៍ប៉ោយប៉ែត សង្ស័យខ្លាចបារមីអ្នកញៀនល្បែងដែលមាន រហ័សនាមថា{អាពពែរ}ហើយមើលទៅបានជាមិនលើកទូរសព្ទអ្នកសារព័ត៌មាន ។

ជាក់ស្ដែង: ប្រជាពលរដ្ឋសង្កេតឃើញថា: ទីតាំងល្បែងស៊ីសងខាងលើនេះ លោក សួន ស៊ីម៉ាប់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត មិនហ៊ានបង្ក្រាបនោះទេ ទោះបីប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈយ៉ាងណាក៏ដោយក្ដី ក៏លោកមិនអើពើដែរ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៀតចំពោះលោកមេប៉ុស្តិ៍ បើសូម្បីតែល្បែងស៊ីសងខុសច្បាប់នៅក្បែរច្រមុះមើលឃើញនិងភ្នែកហើយបង្ក្រាបមិនបានផងនោះ ។

សូមសំណូមពរ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ខណៈបញ្ជាការឯកភាព នឹង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជួយមើលនិងបង្ក្រាប ល្បែងស៊ីសង់ខុសច្បាប់ ជល់មាន់និងអាប៉ោងដុះស្លែ ដែលជារបស់លោក អៀរ ហៅ {អាពពែរ}ផងទាន ព្រោះថាលោក សួន ស៊ីម៉ាប់ មេប៉ុស្តិ៍ប៉ោយប៉ែត អាសមត្ថភាពបង្ក្រាបបទល្មើសជាក់ស្ដែង៕









No comments

Powered by Blogger.