ពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងសម្ពោធដាក់អោយប្រើប្រាស់ សួន ប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ អញ្ជើញជាអធិបតីភាពឯកឧត្តម ប៉ាន់ ខែមប៊ុនថន..


បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយរងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បាន អញ្ជើញជាអធិបតីភាព ក្មុងកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ សួន ប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ។

កម្មវិធី នេះ ធ្វើឡើងនាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នៅទីតាំង សួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ ឋិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


និងកម្មវិធីសម្ពោធដាក់អោយប្រើប្រាស់ សួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ មានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និង អ្នកមុខ អ្នកការ ជាច្រើនរូបផងដែរ។


លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា សួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ ត្រូវបានចាប់ផ្តើមកសាងឡើង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ និង ត្រូវបានកសាងបញ្ចប់នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ លើផ្ទៃដី សរុប ៣៥៦០ ម៉ែត្រការ៉េ ក្នុងនោះផ្ទៃសួន មានទំហំ ៩៦០ម៉ែត្រការ៉េ ផ្ទែការ៉ូឡា ៥៦០ម៉ែត្រការ៉េ ផ្ទៃប្រឡាយ ២៤០ម៉ែត្រការ៉េ ព្រមទាំងដីចាក់សាប ១៨០០ ម៉ែត្រការ៉េ ដោយបានចំណាយថវិការអស់សរុប ចំនួន ៨១,៥២៩ ដុល្លា។


លោកអភិបាលក្រុងបន្តអោយដឹងទៀតថា: ការផ្តើមគំំនិត និង ចូលរួមកសាងសួននេះឡើង គឺក្រោមវត្តមាន របស់ឯកឧត្តម ប៉ាន់ ខែមប៊ុនថន និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧកញ៉ា ឡាយ ប៊ុនប៉ា លោក យ៉ាង គឹមហ៊ុយ រួមជាមួយសប្បុរសជន មួយចំនួនទៀតផងដែរ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាន លើកឡើងថា: ការកសាង សួនប៉ោយប៉ែត តេជោ ឈ្នះ ឈ្នះ នេះឡើង គឺដោយសារតែ ដំបូងឡើយ ទីតាំងដីមួយនេះ គឺមានប្រជាពលរដ្ឋ បាននាំគ្នាមកសាងសង់រស់នៅ ដោយមិនមានភាពរបៀបរៀបរយ ប្រមាណជា ៤៧គ្រួសារ ទៅ ៤៨ គ្រួសារ ហើយម្យ៉ាងវិញទៀត ចំណុចដីសួននេះ គឺជា ដី ចំណីផ្លូវ ផង ជាដី ចំណីផ្លូវរថភ្លើងផង ដែលនាពេលកន្លងទៅ វាបានបង្ករអោយកើតមាន ករណី ផ្ទុះហ្គាស បណ្តាលអោយមានមនុស្សស្លាប់ និង បាត់បង់ទ្រព្យសម្បត្តិ ក្នុងរង្វង់ទឹកប្រាក់អស់រាប់សិបមុឺនដុល្លា សហរដ្ឋអាមេរិច។



ក្រោយមកដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដោយមានការចូលរួមឧបត្ថមគាំទ្រ ពីលោក យ៉ាង គឹមហ៊ុយ បានធ្វើការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ដោយធ្វើការដោះដូរជាមួយដី ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោ ឈ្នះ ឈ្នះក្នុងទំហំ ១៥ ម៉ែត្រ គុណនិង ៥០ ម៉ែត្រ ជូនពួកគាត់ លើកលែងតែករណីពិសេស ចំនួន២គ្រួសារ ដែលមានផ្ទះធំ អាជ្ញាធរ បានប្រគល់ ដីជូន ទំហំ ៣០ ម៉ែត្រ គុណនិង ៥០ ម៉ែត្រ ដែលមានប័ណ្ណកម្មសិទ្ធស្របច្បាប់រៀងៗខ្លួន៕


















No comments

Powered by Blogger.