លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២​កន្លែង នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់

 


បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង១យប់ ឋិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេ និងក្លិបកម្សាន្ត២​កន្លែង បានឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០០នាក់។


ការ​ចុះប្រតិបត្តិការបង្ក្រាប​​ទីតាំងខាងលើនេះ គេសង្កេត​ឃើញវត្តមានផ្ទាល់ពីលោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានដឹកនាំកម្លាំងស្នងការដ្ឋាននគរ​បាល​ខេត្ត និងក្រុងប៉ោយប៉ែតជាច្រើននាក់ បានចុះបង្ក្រាបទីតាំង​ខារ៉ាអូខេយីហោ B9.KTV និងក្លឹបម្សាន្តឡាំបូគីនី LAMBORGHINI បានឃាត់ខ្លួន​មនុស្សប្រុស-ស្រីរាប់រយនាក់។



លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ការចុះបង្ក្រាបខារ៉ាអូរខេយីហោ B9.KTV និងក្លឹបកម្សាន្តឡាំ​បូគីនី​LAMBORGHINI ដោយ​មានការសម្របសម្រួលពីលោក កើត វ៉ាន់ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងក្រុងប៉ោយប៉ែត រួមសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៨៩១ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងទី១- ខារ៉ាអូខេយីហោ B9.KTV ឃាត់ខ្លួនមនុស្សប្រុស-ស្រី៥០នាក់ ​និង​ទីតាំងទី២-ក្លឹបកម្សាន្តឡាំបូគីនី LAMBORGHINI ឃាត់ខ្លួនមនុស្សប្រុស-ស្រី១២០នាក់។



លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបហាងខារ៉ាអូរខេ និងក្លិបកម្សាន្ត២កន្លែងឃាត់ខ្លួនមនុស្សប្រុស.ស្រីជិត២០០នាក់ត្រូវឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្ត បើករកឃើញសារធាតុញៀន និង​មាន​ប្រើប្រាស់គ្រឿងញៀន ត្រូវអនុវត្តតាមនីតិវិធីនៃច្បាប់។



លោកបានបញ្ជាក់ថា ការចុះប្រតិបត្តិការបង្ក្រាបនេះ និងបន្តធ្វើរហូត បើស្រាវជ្រាវរកឃើញមានហាង​ខារ៉ាអូខេ និងក្លឹបកម្សាន្តណាមួយមានលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនត្រូវមានវិធានការតាមច្បាប់តែម្ដង ដើម្បីការពារទប់ស្កាត់បទល្មើសគ្រឿងញៀនមិនឱ្យកើតមាន និង​ការពារសន្តិសុខភូមិឃុំមានសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ៕



No comments

Powered by Blogger.