លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Andrea Godon, Principal Portfolio Manager និងក្រុមកាងារនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)
នាថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Andrea Godon, Principal Portfolio Manager និងក្រុមកាងារនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងសម្របសម្រួលសុខភាពតែមួយ (One Health) ។
លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមវាយតម្លៃការសិក្សាលទ្ធភាពគម្រោងសុខភាពតែមួយ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ជាពិសេសធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលបានសហការ និងគាំទ្រវិស័យសុខាភិបាលកម្ពុជាទាំងបច្ចេកទេស និងថវិកា។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងនូវបទពិសោធន៍ នៃការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ និងគម្រោងមូលនិធិសកល ដែលទទួលបានជោគជ័យ ជូនប្រតិភូធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ការអនុវត្តគម្រោងសុខភាពតែមួយ ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០។ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់រៀបចំការអនុវត្តគម្រោងឱ្យទទួលបានលទ្ធផលតាមគោលដៅរំពឹងទុក។
លោកស្រី Andrea Godon តំណាងប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក៏បានបង្ហាញនូវវឌ្ឍនភាពនៃការត្រៀមរៀបចំគម្រោង One Health ដូចជាការជ្រើសរើសទីប្រឹក្សាគម្រោង ការរៀបចំកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាដោយភាគីកម្ពុជា មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាលតំណាងអោយភាគីកម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) តំណាងឱ្យភាគីអាល្លឺម៉ង់ និងកិច្ចការផ្សេងៗចាំបាច់មួយចំនួនទៀត។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងក្រុមការងារពាក់ព័ន្ធ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN0swQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0a3719233378c9d5989916c6a6b4bbb6c3e7c732/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/1.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN08wQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--ed6312c51b9ecd1330cbc76926a4527ca31b0159/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/2.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN1MwQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d7a79635a753ba1ddc2b98010f02a0c11900a8fc/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/3.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN2EwQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b89296b4c764fb47abf2e14afdb61490671199b6/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/4.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN1cwQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7455f245bd6e42ce90e71ea462971f53a41a8b32/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/5.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN2UwQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--9a23a694f4e54150d97e2be3e24fabd6a733a93c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/6.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN2kwQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fd7e2a252f20e7628e2325cf586dba4adf67852e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/7.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN20wQlE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--0f44731cb56c53af5ceef1f4522ca9e5fa83d614/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8.jpg)
Post a Comment