លោក អ៊ុង ថាប់រាំង ចាងហ្វាងការផ្សាយ អង្គភាព សារព័ត៌មាន ខ្មែរជាយដែន បានចេញមក សុំទោសជាសាធារណះ ដល់ សាធារណះជននិងសមត្តកិច្ច ជំនាញ នៃ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ !!!!!


ដោយះ លោក វេន ប្រុស

ចេញផ្សាយថ្ងៃ ពុធ ៧ កើត  ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យះ

នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៣ លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មាន ខ្មែរជាយដែន បាមចេញមក សុំទោសចំពោះវីឌីអូ ដែលអាចនាំអោយ មានការ

ភាន់ច្រឡំ និងធ្វើការសុំទោស ជាសាធារណះ ដល់មន្ត្រីជំនាញ និងមហាជន ជាសាធារណះ ចំពោះការផ្សព្វផ្សាយរូបភាពសពដោយមាន សមាជិកគ្រួសារ

រៀបរាប់ភិនភាគ  និងស្លាកស្នាមរបួស ហាក់ដូចកំពុង

ធ្វើកោសល្យវិច័យលើសព ដែលទង្វើរនេះ អាចធ្វើ

អោយសាធារណះជន មានការភាន់ច្រឡំថា មន្ត្រីជំនាញ កំពុងធ្វើកោសល្យវិច័យ ដែលជាហេតុធ្វើអោយ ប៉ះពាល់ដល់កិត្តិយស របស់ សមត្ថកិច្ចជំនាញពាក់ពន្ទ័។

ក្នុងវីឌីអូ ផេក របស់ អង្គភាព សារព័ត៌មាន ខ្មែរ ជាយដែន លោក អ៊ុង ថាប់រាំង ពិតជាបានសុំទោស

ជាសាធារណះ និងសុំការយល់យោគ ពីមហាជន និង

អាជ្ញាធរមានសមត្ថកិច្ច ចំពោះការបង្លាញវីឌីអូខ្លីបខ្លី

ដោយខ្វះការ បញ្ចាក់ព័ត៌មាន អោយបានត្រឹមត្រូវ និងមិនបានផ្ទៀងផ្ទាត់អោយគ្រប់ជ្រុងជ្រោយជាមុន ជាពិសេស មិនបានសួរនាំ អោយបានច្បាស់លាស់ ពី

សមត្ថកិច្ចជំនាញ គ្រប់ផ្នែក ដែលជាហេតុធ្វើអោយមហាជន មានការភាន់ច្រឡំមកលើ សមត្ថកិច្ចជំនាញ នៃ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕

ដោយះ គេហទំព័រ រស្មីជាយដែន

No comments

Powered by Blogger.